Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យើងគួរតែបដិសេធចោលរាល់ភាសា ចេញពីមាត់មេដឹកនាំដែលបណ្ដុះ គំនិតរើសអើងពូជសាសន៍, នេះជាសម្ដីអតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា

06-08-2019 20:35

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា ប្រជាជនអាមេរិកទាំងអស់ គួរតែបដិសេធចោលនូវរាល់ភាសារបស់មេដឹកនាំ ដែល បណ្ដុះគំនិតស្អប់ខ្ពើម និងរើសអើងពូជសាសន៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។

លោក អូបាម៉ា ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយ BBC បន្ទាប់ពី មានករណីបាញ់សម្លាប់មនុស្ស២០នាក់ នៅរដ្ឋតិចសាស់ និង១០នាក់ ក្នុងរដ្ឋ Ohio កាលពីចុងសប្ដាហ៍កន្លង។ ថ្លែងនាឱកាសនោះ អតីតប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងដូច្នេះថា៖ «យើងទាំងអស់គ្នា គួរតែបដិសេធចោលរាល់ភាសាដែល ចេញពីមាត់មេដឹកនាំរបស់យើង ដែលបណ្ដុះគំនិតស្អប់ខ្ពើម និងរើសអើងពូជសាសន៍ ឬក៏ចេញពីមេដឹកនាំណាមួយ ដែលចាត់ទុកជនអន្តោប្រវេសន៍ជាការគំរាមកំហែង»

គួរបញ្ជាក់ថា លោក បារ៉ាក់ អូបាម៉ា មិនបានលើកចំឈ្មោះមេដឹកនាំណាម្នាក់ទេ ប៉ុន្តែ ការអត្ថាធិប្បាយបែបនេះរបស់លោក កើតឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមបង្វែរការរិះគន់ដែលថាការប្រើភាសាប្រឆាំង ជនអន្តោប្រវេសន៍របស់លោក បានដុតបញ្ឆេះអំពើហិង្សា៕