Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩! (Photo inside)

25-06-2019 20:34

(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថាការដាក់ពង្រាយ និងផែនការដំឡើង ប្រព័ន្ធមីស៊ីលបន្ថែមរបស់សហរដ្ឋអាមរិក នៅតាមប្រទេសអឺរ៉ុបខាងកើតដែលមាន ព្រំដែនជាប់រុស្ស៊ី អាចនឹងបង្កទៅជាវិបត្តិមីស៊ីលគុយបាសាជាថ្មី៕

២៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) នាថ្ងៃអង្គារនេះបានប្រាប់ថា ទីក្រុងតូក្យូបានទទួលការបញ្ជាក់រួចហើយ គឺសហរដ្ឋអាមេរិកពុំមានគោលដៅដើរចេញពីសន្ធិសញ្ញា ការពារជាតិជាមួយជប៉ុនឡើយ៕

៣៖ រដ្ឋាភិបាលម៉ាឡេស៊ីនៅតែមានបំណងលក់ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ Malaysia Airlines (MAS) ប៉ុន្តែអត្តសញ្ញាណជាក្រុមហ៊ុនរបស់ជាតិ នឹងនៅតែរក្សាទុកដដែល៕

៤៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ (UN) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) បានបើក កិច្ចប្រជុំបិទទ្វារមួយនៅឯទីស្នាក់ការរបស់ខ្លួនក្នុងទីក្រុងញូយ៉ក ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹង ការវាយប្រហារលើកប៉ាល់ដឹកប្រេង២គ្រឿងនៅឈូងសមុទ្រអូម៉ង់ និងការបាញ់ទម្លាក់យន្ដហោះដ្រូន អាមេរិកដោយអ៉ីរ៉ង់៕

៥៖ ធនាគារប្រជាជនចិនបានទិញមាសច្រើនជាង ៧០តោន ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨មក ដែលនេះជាចេតនា មួយចង់ធ្វើឲ្យខ្លួន អាចឃ្លាតចេញឱ្យឆ្ងាយពីឥទ្ធិពលលុយដុល្លារអាមេរិក ខណៈកំពុងធ្វើសង្រ្គាមដំឡើង ពន្ធយ៉ាងក្តៅគគុក ជាមួយទីក្រុងវ៉ាស៊ីនតោន៕

៦៖ ម៉ិចស៊ីកូបានចល័តកម្លាំងទ័ពជិត ១៥,០០០នាក់ទៅកាន់ព្រំដែនភាគខាងជើងរបស់ខ្លួនដើម្បីទប់ស្កាត់ លំហូរចូល ជនភៀសខ្លួនចូលទៅទឹកដីសហរដ្ឋអាមេរិក ខណៈទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ កំពុងតែតានតឹងដោយសារតែបញ្ហានេះ៕