ភ្នំភ្លើង Etna បន្តហូរកម្អែរ និងជះផ្សែងឡើងលើមេឃដ៏គួរឲ្យព្រឺព្រួច (Video inside)
01-06-2019 14:06
(អឺរ៉ុប)៖ ភ្នំភ្លើងសកម្មមួយនៅទ្វីបអឺរ៉ុបមានឈ្មោះថា អេតណា (Etna) បានបញ្ចេញកម្អែរ និងផ្សែងផេះរបស់វាអស់រយៈពេលជាងមួយសប្តាហ៍មកហើយ បន្ទាប់ពីវាបានថមថយសកម្មភាព គិតចាប់ តាំងពីខែធ្នូ ឆ្នាំ២០១៨ ក្រោយការផ្ទុះដ៏ខ្លាំងក្លាមួយ ដែលនាំឲ្យអាកាសយានដ្ឋាន ខាតានៀ (Catania) ដែលស្ថិតនៅក្បែរនោះត្រូវបានបិទជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩។
ភ្នំភ្លើង Etna មានកម្ពស់ខ្ពស់រហូតដល់ទៅ ៣,៣៣០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ដោយការផ្ទុះរបស់វា នៅលើកោះមួយជាកម្មសិទ្ធិរបស់អ៊ីតាលីខាងលើនេះ បានធ្វើឲ្យផ្ទៃមេឃនៅពីលើវាប្រែពណ៌ចម្លែក គួរឲ្យគយគន់ និងព្រឺព្រួចផងដែរ សម្រាប់បណ្តាអ្នកទស្សនាពីចម្ងាយ។ គួរបញ្ជាក់ថា ការផ្ទុះរសប់វាបានកើតឡើងយ៉ាងកក្រើកម្តងដែរកាលពីឆ្នាំ១៩៩២ ដោយបានធ្វើឲ្យអ្នករស់នៅទីក្រុង ហ្សាហ្វហ្វែរ៉ាណា (Zafferana) នៅក្បែរភ្នំភ្លើងនេះមានការភ័យខ្លាចយ៉ាងខ្លាំង៕