មនុស្ស៤នាក់ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូច នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម (Video inside)
17-05-2019 08:39
(ឌូបៃ)៖ មនុស្សយ៉ាងហោចណាស់៤នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿងនៅចំងាយ តែ៤គីឡូម៉ែត្រប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិ Dubai នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរអេមីរ៉ាតអារ៉ាប់រួម ជនរងគ្រោះទាំង៤នាក់ខាងលើក្នុងនោះរួមមានទាំងពីឡុត
គឺមានសញ្ជាត្តិអង់គ្លេស៣នាក់ និងអាហ្វ្រិកខាងត្បូងម្នាក់។ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃ គ្រោះថ្នាក់នេះនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។
គួរបញ្ជាក់ថា យន្ដហោះខ្នាតតូចខាងលើជាកម្មសិទ្ធិក្រុមហ៊ុន Flight Calibration Services ដែលមានមូលដ្ឋាន នៅឯអាកាសយានដ្ឋាន Shoreham Airport នៃតំបន់ West Sussex ចក្រភពអង់គ្លេស៕