Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងកម្លាំងអារ៉ាប៊ីសាអូឌីតសង្គ្រោះនាវិកអ៊ីរ៉ង់២៦នាក់ ចេញពីគ្រោះថ្នាក់នៅលើនាវាដឹកប្រេង

02-05-2019 12:25

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីអូឌីត SPA បានរាយការណ៍ថា កងកម្លាំងឆ្មាំការពារដែនសមុទ្រអារ៉ាប៊ីសាអូឌីត បានជួយសង្រ្គោះនាវិកអ៊ីរ៉ង់ជាច្រើននាក់ ចេញពីគ្រោះថ្នាក់ដោយគ្មានរងរបួសអ្វីទាំងអស់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។

យោងតាម SPA នាវិកអ៊ីរ៉ង់សរុប ២៦នាក់ នៅលើនាវាដឹកប្រេងមួយគ្រឿងឈ្មោះ "Happiness 1" ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា នៅឯទីក្រុងកំពង់ផែ ហ្សេដដាហ៍ (Jeddah) ស្ថិតនៅក្នុងតំបន់សមុទ្រក្រហម នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែសារព័ត៌មានដដែលនេះមិនបានបញ្ជាក់លម្អិត ពីគ្រោះថ្នាក់ដែលបានកើតឡើងឡើយ។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដែលសុទ្ធតែជាសមាជិកអង្គការ នៃបណ្ដាប្រទេសអ្នកនាំចេញប្រេង OPEC មិនមានទំនាក់ទំនងការទូតជាមួយគ្នាទេ ចាប់តាំងពីខែមករា ឆ្នាំ២០១៦ បន្ទាប់ពីស្ថានទូតអារ៉ាប៊ីសាអូឌីត ប្រចាំប្រទេសអ៊ីរ៉ង់រងការវាយប្រហារ ហើយប្រទេសទាំងពីរចាត់ទុកគ្នាដូចសត្រូវ៕