Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អូស្ត្រាលីរកឃើញខ្មោចនាវាដឹកទំនិញធុនធំ ដែលជប៉ុនបាញ់លិចកាលពី៧៧ឆ្នាំមុន (Photo inside)

23-04-2019 12:17

(ស៊ីដនី)៖ ទីបំផុតកប៉ាល់ដឹកទំនិញធុនធំ SS Iron Crown របស់ប្រទេសអូស្រ្តាលី ដែលត្រូវបាននាវាមុជទឹកជប៉ុនបាញ់ពន្លិច កាលពីសម័យសង្រ្គាមលោកលើកទីពីរនោះ ត្រូវបានគេរកឃើញហើយ ក្រោយទីតាំងនៃខ្មោចកប៉ាល់នេះបានក្លាយជាអាថ៌កំបាំងអស់រយៈ ពេលជិត ៨ទសវត្សរ៍ (៧៧ឆ្នាំ)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។

កប៉ាល់ អាយអឺនក្រោន (Iron Crown) ត្រូវបាននាវាមុជទឹកជប៉ុនប្រើគ្រាប់មីស៊ីលក្រោមទឹក (Torpedo) បាញ់ពន្លិច អំឡុងពេលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្របាស (Bass) កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤២ ហើយត្រឹមតែមួយនាទីប៉ុណ្ណោះ កប៉ាល់ដឹកទំនិញប្រវែង ១០០ម៉ែត្រនេះក៏បានលិចចូលក្នុងផ្ទៃសមុទ្រ ហើយមនុស្ស ៣៨នាក់ក្នុងចំណោម ៤៣នាក់បានបាត់បង់ជីវិត។

គួរជម្រាបថា សាកសពកប៉ាល់ Iron Crown ត្រូវបានរកឃើញនាថ្ងៃអង្គារនេះ នៅចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃរដ្ឋ វិចតូរៀន (Victoria) ក្បែរព្រំប្រទល់ជាមួយរដ្ឋ ញូសោតវែលស៍ (New South Wales)។ រដ្ឋ Victoria និងរដ្ឋាភិបាលអូស្រ្តាលី កំពុងគ្រោងរៀបចំពិធីមួយសម្រាប់ការ រកឃើញខ្មោចកប៉ាល់ SS Iron Crown និងដើម្បីគោរពដល់អ្នកដែលបានបាត់បង់ជីវិតនៅលើនោះ៕