Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រេស៊ីល៖ មនុស្ស៨នាក់ក្នុងនោះមានកុមារ៥នាក់ បាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារនៅសាលារៀនមួយកន្លែង (Video Inside)

13-03-2019 21:15

(ប្រេស៊ីល)៖ មនុស្សយ៉ាងហោចណាស់៨នាក់ ក្នុងនោះមានកុមារ៥នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅឯ សាលារៀនមួយកន្លែង នៃប្រទេសប្រេស៊ីល នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅក្នុងតំបន)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។

សារព័ត៌មាន Reuters ដែលទទួលបានប្រភពពីប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល បានបញ្ជាក់ទៀតថាប៉ូលិសមិនទាន់ធ្វើការអត្ថាធិប្បាយ ណាមួយនៅឡើយទេ ដោយគ្រាន់តែគេដឹងថាមនុស្ស២នាក់ កាន់កាំភ្លើងបានសម្រុកចូលធ្វើការបាញ់ប្រហារក្នុងថ្នាក់រៀន នៃសាលារៀនមួយកន្លែងស្ថិតនៅក្នុងទីក្រុង Sao Paulo៕