Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩! (Photo inside)

23-02-2019 21:32

(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលជួបឧបនាយករដ្ឋមន្រ្តីចិន លោក Liu He នៅសេតវិមាន។

២៖ រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡា៖ «យើង​ចង់បានតែ​សុខប៉ុណ្ណោះ​ជាមួយ​អាមេរិក ហើយ​ក៏ចង់​ចរចា​ដោយ​សន្តិវិធី​ជាមួយ​បក្ស​ប្រឆាំងដែរ»។

៣៖ នារីៗន៉េប៉ាល់ចូលរួមព្រឹត្តិការណ៍ «Pinkathon» ដែលរួមមានការហាត់ប្រាណឬការរត់ប្រណាំង នៅរដ្ឋធានីកាន់ត្មាន់ឌូ។

៤៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកស្តីទី ទទួលជួបសមភាគីតួកគី នៅក្រសួងការពារជាតិ Pentagon។

៥៖ វេណេស៊ុយអេឡា​​ចាប់​ផ្តើមបិទព្រំដែន​ជាមួយ​កូឡុំប៊ីហើយ ដើម្បីរារាំង​ចេតនា​មេបក្ស​ប្រឆាំង​ដែលចង់​ទៅដឹកជំនួយ​អាមេរិក ចូលមក​ក្នុងប្រទេស​ដោយផ្ទាល់។

៦៖ អ៊ីរ៉ង់បើកការធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ ​ពី​ឈូងសមុទ្រពែក​ទៅមហាសមុទ្រឥណ្ឌា នៅ​ចំពោះ​មុខ​ភាព​តាន​តឹង​ជាមួយ​អាមេរិក។

៧៖ លោក ត្រាំ ប្រកាសជ្រើសតាំង​អគ្គរដ្ឋទូត​​អាមេរិកប្រចាំកាណាដា សម្រាប់តំណែងអគ្គរដ្ឋទូតនៅអង្គការសហប្រជាជាតិ។