ទស្សនាបណ្តុំរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩! (Photo inside)
22-02-2019 20:12
(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ពូជសត្វឃ្មុំយក្សធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានគេប្រទះឃើញសាជាថ្មីនៅឯតំបន់ព្រៃដាច់ស្រយ៉ាលមួយក្នុងប្រទេសឥណ្ឌូណេស៊ី ។
២៖ យានអវកាសជប៉ុន Hayabusa2 ចុះទៅដល់ផ្ទៃអាចម៍ផ្កាយ Ryugu ដើម្បីប្រមូលយកគំរូតាង ដែលនឹងត្រូវនាំមកកាន់ផែនដី។
៣៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បញ្ជាឲ្យបិទច្រកព្រំដែនជាមួយប្រេស៊ីល ជុំវិញបញ្ហាជំនួយមនុស្សធម៌។
៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បើកកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅសេអ៊ូល ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។
៥៖ កូរ៉េខាងជើងប្រកាសអាសន្នអំពីវិបត្តិស្បៀងអាហារ ដោយសារតែគ្រោះធម្មជាតិ និងទណ្ឌកម្មពី UN។
៦៖ ក្រុមហ៊ុនផ្តល់សេវាទស្សនាភាពយន្តតាមអនឡាញ ប្រកាសពីការទិញសិទ្ធិភាពយន្តវិទ្យាសាស្រ្តខ្នាតធំរបស់ចិន The Wandering Earth ដើម្បីយកមកបម្រើអតិថិជន។
៧៖ ទីបំផុតយានរុករកឋានព្រះច័ន្ទរបស់អ៊ីស្រាអែល ត្រូវបាញ់ឡើងទៅទីអវកាស ដោយវានឹងទៅដល់ព្រះច័ន្ទនៅអំឡុងខែមេសា។