យោធាអាហ្វហ្គានីស្ថានចេញប្រតិបត្តិការក្តៅ ផ្តាច់ជីវិតមេបញ្ជាការតាលីបង់ម្នាក់ និងសមាជិកក្រុម១៦នាក់
18-02-2019 13:46
(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់ ១៧នាក់ ក្នុងនោះរួមមានមេបញ្ជាការដ៏សំខាន់ម្នាក់របស់ក្រុមតាលីបង់ត្រូវបានសម្លាប់ និង០៨នាក់ផ្សេងទៀតរងរបួស នៅក្នុងប្រតិបត្តិការយោធារបស់យោធាអាហ្វហ្គានីស្ថាន ប្រឆាំងនឹងមូលដ្ឋានរបស់ក្រុមតាលីបង់ នៅឯខេត្តហ្វាយ៉ាប់ (Faryab) នៃភាគខាងជើងប្រទេសនៅថ្ងៃចន្ទនេះ។ នេះបើតាមអ្នកនាំពាក្យយោធាអាហ្វហ្កានីស្ថាន លោក ម៉ូហាំម៉េដ ហានីហ្វ រ៉េហ្សៃ (Mohammad Hanif Rezai) ដកស្រង់ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះពុំមានការបញ្ជាក់ថា អាចមានកងកម្លាំងរដ្ឋាភិបាលទទួលរងរបួស និងឈ្មោះរបស់មេបញ្ជាការក្រុមតាលីបង់ ដែលបានស្លាប់នោះឡើយ៕