Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាល្លឺម៉ង់៖ មនុស្ស៥០០នាក់ត្រូវជម្លៀសចេញពីរថភ្លើងមួយខ្សែ​នៅស្ថានីយ Frankfurt South ព្រោះសង្ស័យថាមាន​គ្រាប់​បែក (Video Inside)

25-01-2019 21:42

(ប៊ែរឡាំង)៖ អាជ្ញាធរអាល្លឺម៉ង់​បានឲ្យដឹងថា មនុស្សប្រហែល៥០០នាក់ត្រូវបានជម្លៀសខ្លួន​ចេញ​ពីក្នុងរថភ្លើង​មួយខ្សែ នៅ​ឯ​​ស្ថានីយ Frankfurt South នៃ​ទីក្រុង Frankfurt ខណៈ​កន្លែងឈររង់ចាំរថភ្លើងលេខ៥ និងលេខ៦ របស់ស្ថានីយ​ក៏ត្រូវ​បាន​បិទ​ជាបណ្តោះអាសន្នផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

គួរជម្រាបថា មនុស្សទាំង​អស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព​ ខណៈក្រុមសមត្ថកិច្ចជំនាញរបស់អាល្លឺម៉ង់​កំពុងធ្វើការ​ឆែកឆេររថភ្លើងខាងលើ។ ទន្ទឹមនឹងនេះប៉ូលិស​បាន​អំពាវនាវ​ដល់​ប្រជាជនដែលនៅតំបន់ជុំវិញនោះ កុំមានការភ័យស្លន់ស្លោរ​៕​