Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨! (Photo inside)

09-11-2018 20:41

(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ន័រវែសខាតបង់រាប់លានដុល្លារដោយសារគ្រោះថ្នាក់នាវាចម្បាំងបុកកប៉ាល់ដឹកប្រេងនៅលើសមុទ្រ។

២៖ ផ្ទុះការតវ៉ាទូទាំងសហរដ្ឋអាមេរិក ក្រោយលោក ដូណាល់ ត្រាំ តែងតាំងអគ្គរដ្ឋអាជ្ញាស្ដីទីថ្មី។

៣៖ ​អនុ​ប្រធានាធិបតី​អាមេរិក​នឹងធ្វើជាតំណាង​លោក ដូណាល់ ត្រាំ ដើម្បី​​បំពេញ​ទស្សនកិច្ចនៅ​តំបន់​​អាស៊ីប៉ាស៊ីហ្វិក និងចូលរួម​កិច្ចប្រជុំកំពូល​ APEC។

៤៖ ឆេះអគារស្នាក់នៅនៅកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្ស០៧នាក់ស្លាប់និង១១នាក់របួស។

៥៖ ម្នាក់ស្លាប់និង២នាក់ត្រូវសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍ចាក់សម្លាប់មនុស្ស នៅក្រុង Melbourne អាល្លឺម៉ង់។

៦៖ ប្រជាជនអាមេរិកចូលរួមកាន់ទុក្ខមនុស្សទាំង១២នាក់ ដែលត្រូវខ្មាន់កាំភ្លើងជាអតីតនាយទាហានបាញ់សម្លាប់ ក្នុង​ក្លឹប​កម្សាន្ត​ពេលរាត្រីនៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា។

៧​៖ ភ្លើងឆេះព្រៃធំៗចំនួន០៣ កំពុងវាយលុករដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិកព្រមពេលជាមួយគ្នា។