ទស្សនាបណ្តុំរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨! (Photo inside)
03-11-2018 20:35
(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ខ្មាន់កាំភ្លើងម្នាក់ បាញ់មនុស្សពីរនាក់ស្លាប់និង០៥នាក់របួស នៅរដ្ឋផ្លូរីដា មុនបាញ់សម្លាប់ខ្លួន។
២៖ វេណេស៊ុយអេឡាថ្កោលទោសសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើការនាំចេញដុំមាសរបស់ខ្លួន ប៉ុន្តែទីក្រុងការ៉ាកាស់នៅតែស្វាគមន៍កិច្ចចរចា។
៣៖ លោក អូបាម៉ា ព្រលយមួយឃ្លាថា ការបញ្ជូនទ័ពទៅព្រំដែនទប់ទល់បញ្ហាជនភៀសខ្លួន គ្រាន់តែឆាកល្ខោននយោបាយ» ដើម្បីទាក់ទាញអ្នកគាំទ្រ។
៤៖ គម្រោងទៅសិក្សាអាចម៍ផ្កាយចំនួន០៧របស់អង្គការ NASA ឈ្មោះ Lucy នឹងសម្រេចគោលដៅឆាប់ៗ ក្រោយទទួលបានកញ្ចប់ថវិកាជាផ្លូវការ។
៥៖ អតីតតារាសម្តែងហុងកុងជើងចាស់ លោកស្រី Yammie Lam ទទួលមរណភាពក្នុងវ័យ៥៥ឆ្នាំ។
៦៖ អ្នកមុជទឹកម្នាក់ស្លាប់ ដោយសារតែការព្យាយាមស្វែងរកយន្តហោះ Lion Air ដែលធ្លាក់ចូលក្នុងសមុទ្រឥណ្ឌូណេស៊ី។
៧៖ ទិដ្ឋភាពថ្ងៃលិចនៅតំបន់ Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។