(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួសស្រាល២នាក់ និងរបួសធ្ងន់៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង រថយន្តតូច៣គ្រឿង រថយន្តធំ៦គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, មិនប្រកាន់ស្តាំ, ប្រជែង, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា រយៈពេល២៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៨៤លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន៨៨នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន១៨២នាក់ និងស្រាលចំនួន៦០នាក់៕