(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២០:០២នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីលើទ្វារចរន្ត F6A, F7A និងF2B នៃអនុស្ថានីយក្រុងព្រះសីហនុ។
អគ្គិសនីកម្ពុជា បានឲ្យដឹងទៀតថា មូលហេតុបណ្តាលមកពីកម្មករផ្សាដែកលើកដែកប៉ះលើខ្សែបណ្តាញតង់ស្យុងមធ្យមMV ២២KV នៅក្បែរបន្ទប់ភ្លើងលេខS03 ចន្លោះបង្គោល២០៧ទៅ២០៨ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ ចាប់ពីអនុស្ថានីយក្រុងព្រះសីហនុរហូតដល់ តាមបណ្ដោយផ្លូវសេតេ រហូតដល់តំបន់ផ្សារលើ និងតំបន់កំពេញ រហូតដល់រង្វង់មូលតោពីរ និងតំបន់ទទួលខ្សាច់ នៃផ្នែកខ្លះក្នុងសង្កាត់លេខ០៤ និងលេខ០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្រុមបច្ចេកទេសបានធ្វើការពិនិត្យ និងភ្ជាប់ចរន្តជូនអតិថិជនមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង២១៖០៦នាទីយប់៕
់