(ភ្នំពេញ)៖ ពីអង្គភាពព័ត៌មាន Fresh News លោកអ្នកនឹងទទួលបាននូវគតិបណ្ឌិតថ្មីៗពីអ្នកដឹកនាំ ឬទស្សនវិទូល្បីៗជុំវិញពិភពលោក ជាក់ស្ដែនាថ្ងៃអាទិត្យសប្ដាហ៍នេះ លោកអ្នកនឹងទទួលបាននូវគតិបណ្ឌិត និងទស្សនវិជ្ជាថ្មីចំនួន១០ទៀត ដែលយើងខ្ញុំបានដកស្រង់ពីមេដឹកនាំប្រទេសមហាអំណាចលេខ១ និងលេខ២ ព្រមទាំងពីទស្សវិទូបុរាណនៅជំនាន់ក្រិច និងចិនបុរាណផងដែរ។
គតិបណ្ឌិតទាំង១០នោះ រួមមាន៖
១៖ អ្នកដឹកនាំក្លាហាន ទោះជាត្រូវគេកម្ទេចហើយក៏ដោយ ក៏តែងត្រូវបានមហាជនគោរព និងកោតសរសើរគ្រប់សម័យកាល។ លោក អាន់ទ្រូ ជែកសុន ប្រធានាធិបតីទី៧ នៃសហរដ្ឋអាមេរិក។
២៖ សុខចិត្តដើរយឺត ប្រសើរជាងដើរថយក្រោយ។ លោក អាប្រាហាម លីងខល ប្រធានាធិបតីទី១៦ នៃសហរដ្ឋអាមេរិក។
៣៖ អ្នកដឹកនាំគ្រប់រូបសុទ្ធតែជាអ្នកអានសៀវភៅ ប៉ុន្តែអ្នកអានសៀវភៅគ្រប់រូបមិនមែនសុទ្ធតែអានក្លាយជាអ្នកដឹកនាំាំនោះទេ។ លោក ហឺររី ទ្រូម៉ាន់ ប្រធានាធិបតីទី៣៣ នៃសហរដ្ឋអាមេរិក
៤៖ មនុស្សជាតិត្រូវនាំគ្នាបញ្ចប់សង្គ្រាម បើមិនដូច្នេះទេ សង្គ្រាមនឹងបញ្ចប់មនុស្សជាតិ។ លោក ចន ខេនណេឌី ប្រធានាធិបតីទី៣៥ នៃសហរដ្ឋអាមេរិក។
៥៖ ធ្វើនយោបាយ គឺជាបេសកកម្ម មិនមែនជាការរកស៊ីនោះទេ។ លោក បារ៉ា អូបាម៉ា ប្រធានាធិបតីទី៤៤ នៃសហរដ្ឋអាមេរិក។
៦៖ មនុស្ស ទោះបីជាខ្លាំងពូកែប៉ុណ្ណាក៏ដោយ ក៏មិនអាចធ្វើកិច្ចការធំតែម្នាក់ឯងបានឡើយ គឺត្រូវការជំនួយពីមនុស្សជុំវិញជាច្រើន។ ប្រធាន ម៉ៅ សេទុង ប្រធានាធិបតីចិន។
៧៖ មិនថាឆ្មាខ្មៅ ឬឆ្មាស ឱ្យតែចាប់កណ្ដុរបាន ចាត់ទុកថាជាឆ្មាល្អហើយ។ លោក តេង ស៊ាវពី បិតាសេដ្ឋកិច្ច និងជាអ្នកត្រួសត្រាយការរីកចម្រើនរបស់ចិន។
៨៖ មនុស្សដែលអស្ចារ្យ គឺគិតលើរឿងត្រឹមត្រូវជាគោល ចំណែកមនុស្សអន់វិញ គិតតែរឿងផលប្រយោជន៍ជាធំប៉ុណ្ណោះ។ ទស្សនវិទូបុរាណចិន ខុង ជឺ។
៩៖ បាយរាស្ត្រ និងបាយមន្ត្រីហូបបានដូចគ្នា ប៉ុន្តែបាយរាស្ត្រហូបហើយសុខស្រួល ឯបាយមន្ត្រីហូបហើយចេះតែចង់ហូបទៀត។ ស៊ូ តុងប៉ អ្នកប្រាជ្ញបុរាណចិន។
១០៖ គោលបំណងក្នុងការស្ថាបនារដ្ឋ គឺផ្ដល់សុភមង្គលទៅដល់មនុស្សទាំងអស់គ្នាគ្រប់ស្រទាប់វណ្ណៈ មិនមែនសម្រាប់វណ្ណៈ ឬក្រុមណាមួយនោះទេ។ ប្លាតុង ទស្សនវិទូបុរាណក្រិច៕