(ត្បូងឃ្មុំ)៖ លោកស្រី កែវ វង្សសៀក អគ្គនាយិការ គ្លីនិកកែសម្ផស្ស មេហ្គាប៊ែល និង ក្រុមហ៊ុន ចែកចាយគ្រឿងសំអាង SK Seven បានបង្កើតមូលនិធិ មេហ្គាប៊ែល និង អេសខេ សេវេន ជួយដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ និងចាស់ជរា នៅខេត្តត្បូងឃ្មុំ។
ជាក់ស្តែងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ដោយមើលឃើញពីការលំបាក និងជីវភាពខ្វះខាតរបស់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះធម្មជាតិដោយទឹកជំនន់ និងមនុស្សចាស់ជរា ដែលគ្មានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិត ក្រោមការផ្តួចផ្តើម បង្កើតមូលនិធិពីលោកស្រី កែវ វង្សសៀក អគ្គនាយិការ គ្លីនិក កែសម្ផស្ស មេហ្គា ប៊ែល និង ក្រុមហ៊ុន ចែកចាយគ្រឿងសំអាង SK Seven ដោយមានការសហការចូលរួមពីលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ , លោកស្រី ម៉ៅ មុំ , លោកស្រី ជួប វ៉ារី , និង សប្បុរសជនផ្សេងៗជាច្រើននទៀត បាននាំយកអំណោយ ទៅចែកជូនគ្រួសារទីទល័ក្រចំនួន១២៥គ្រួសារ។
គ្រួសារទីទល័ក្រចំនួន១២៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូ, មីមួយកេស, ត្រីខមួយយួរ, ទឹកត្រីមួយយួរ, ទឹកស៊ីអ៊ីវមួយយួរ, ប្រេងឆាមួយកាដុង, ក្រម៉ាមួយ, ទឹកអានាមយ័ម៉ាលីហ្សា បុរសស្រ្តី និងថវិការម្នាក់១០ម៉ឺនរៀល។
ជាមួយគ្នានោះ លោកស្រី កែវ វង្សសៀក ក៏បានផ្តល់ជូន លោកគ្រូ អ្នកគ្រូចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបាន គ្រឿងប្រើប្រាស់ប្រចាំថ្ងៃមួយឈុតក្រមាមួយ និងថវិកា១០ម៉ឺនរៀល។
ចំណែកសិស្សានុសិស្សចំនួន៣០០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ៣ក្បាល, ប៉ិច២ដើម, ខ្មៅដៃ២ដើម, សាប៊ូដុសខ្លួន បុងបុងមួយដប និងថវិកា១ម៉ឺនរៀល ដែលមានជីវភាពខ្វះខាត នៅភូមិជៀស២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទាំងអស់នេះឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌ ចែករំលែក នៃការជួយគ្នា ក្នុងគ្រាក្រ សាមគ្គីគ្នា ក្នុងនាមខ្មែរតែមួយ៕