(ព្រះសីហនុ)៖ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង១០៖៥៥នាទី ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានអគ្គិភ័យមួយ បានឆាប់ឆេះក្លឹបកម្សាន្ត មិនទាន់សម្ពោធមួយកន្លែង នៅសង្កាត់៤ ក្រុងព្រះសីហនុ ដែលមានយីហោឈ្មោះ ជុងហ្វាង អ៉ិនធើធេនមែនក្លឹប។
ទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់អាចកំណត់ទំហំ នៃការខូចខាតបាននៅឡើយទេ។
ប្រតិបត្តិការដើម្បីពន្លត់អគ្គីភ័យនេះ សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអស់ចំនួន៧រថយន្ត និងរបស់កងរាជអាវធហត្ថ ខេត្តព្រះសីហនុអស់ចំនួន៣រថយន្ត ទើបអគ្គិភ័យនេះរលត់ទៅវិញនៅម៉ោងប្រហែល ១២ថ្ងៃត្រង់ថ្ងៃដដែលនោះ៕