(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ មកដល់ពេលនេះ មានប្រទេស២៦ហើយ ដែលបានអបអរសាទរគណបក្សប្រជាជនកម្ពុជា និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិថ្មី (ចុចអាន)
២៖ អ្នកនាំពាក្យបក្សកាន់អំណាច បាញ់សារនយោបាយជូន អតីតបក្សប្រប្រឆាំងថា នាំគ្នាភ្លឺភ្នែកព្រោះសហគមន៍អឺរ៉ុប នៅតែបន្តធ្វើសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាលអាណត្តិថ្មី (Video inside) (ចុចអាន)
៣៖ លោក សួន សេរីរដ្ឋា ហែកកេរ្តិ៍រឿងពិត៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា អន់ជាងទូតប្រទេសដទៃ មិនបានបំពេញកាតព្វកិច្ចការពារពលរដ្ឋអាមេរិក និងមិនបានផ្តល់សេវាកក់ក្តៅឲ្យពលរដ្ឋអាមេរិកដែលជាប់ពន្ធនាគារ (ចុចអាន)
៤៖ បុរសជនជាតិអូស្រ្តាលី ដែលជាប់ចោទពីបទ ប្រមូលព័ត៌មានធ្វើឲ្យអន្តរាយដល់ការការពារជាតិ និងបទចារកម្ម ត្រូវបានប្រមុខរដ្ឋស្តី ចេញព្រះរាជក្រឹត្យលើកលែងទោស (ចុចអាន)
៥៖ ស្ថាបនិក Fresh News ត្រូវបានរំលេចយ៉ាងព្រោងព្រាតលើទំព័រសារព័ត៌មានចិន ក្នុងពេលចូលរួមវេទិកាផ្លូវសូត្រសមុទ្រស្តីពីទំនាក់ទំនងអន្តរជាតិនៅប្រទេសចិន (ចុចអាន)
៦៖ អ្នកនាំពាក្យការពារជាតិ៖ ការលាលែងរបស់មេទ័ពទាំង៥រូប ពីតំណែងនាយរងសេនាធិការចម្រុះ គឺជាការអនុវត្តតាមច្បាប់ និងប្រសិទ្ធភាពការងារ (ចុចអាន)
៧៖ អតីតបុគ្គលិកស្ថានទូតអាមេរិក៣២នាក់ បន្ដដាក់ញ្ញត្តិនៅស្ថានទូតដោយប្ដូរពីការទាមទារ៧ចំណុច មកត្រឹម៤ចំណុចប៉ុណ្ណោះ ដើម្បីសម្រួលដល់ការដោះស្រាយ (ចុចអាន)
៨៖ ប្រធានាធិបតី ដូណាល់ត្រាំ៖ អាមេរិកភ្ញាក់ផ្ញើល លើការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ហើយអាមេរិកមានមោទនភាព ធ្វើជាដៃគូនៅក្នុងកិច្ចអភិវឌ្ឍនេះ (Video inside) (ចុចអាន)
៩៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រុមហ៊ុនកាយយកដីដែលចាក់បំពេញឆ្នេរព្រែកត្រែងចេញវិញ ដើម្បីរក្សាឆ្នេរធម្មជាតិដូចដើម (ចុចអាន)
១០៖ តុលាការសម្រេចចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួន លោក គឹម សុខ ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់រាជរដ្ឋាភិបាលបង្កើតប្រព័ន្ធមួយសម្លាប់មនុស្ស (ចុចអាន)