Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រូលខេត្តសៀមរាប បន្តចុះអង្កេតទំនិញតាមផ្សារទំនើប ចំនួន៣ទីតាំង ក្នុងក្រុងសៀមរាប

22-09-2018 17:16

(សៀមរាប)៖ សាខាកាំកុត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះអង្កេតត្រួតពិនិត្យទំនិញវេចខ្ចប់ តាមផ្សារទំនើបចំនួន៣ទីតាំង ក្នុងក្រុងសៀមរាប។

លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប បានឲ្យដឹងថា ទីតាំងទាំង៣ខាងលើ រួមមាន៖ ផ្សារឡាក់គីម៉ល ផ្សារអង្គរម៉ាឃីត និងផ្សារ អាស៊ីម៉ាឃីត ដើម្បីពិនិត្យមើលកាលបរិច្ឆេទផុត កាលប្រើប្រាស់ កំប៉ុង កុំពិត ច្រែសស៊ីជាដើម។

ជាមួយគ្នានោះ ក្រុមការងារ បានបន្តពិនិត្យតាមដាន ផលិផលនំម៉ាក FRFS តាមការជូន ដំណឹងរបស់អគ្គនាយកដ្ឋាន ណែនាំកន្លងមក។

លោកប្រធានសាខា បានបន្តថា លទ្ធផលក្នុងការចុះអង្កេតទំនិញតាមខាងលើ ក្រុមការងារ ពុំបានទទួល ជួបប្រទះផលិតផលម៉ាកនេះ លក់នៅតាមផ្សារទំនើបទាំងនោះ នឹងទំនិញ ខូចគុណភាពឡើយ។
លោកព្រៅ ខេមរិទ្ធ ក៏បានធ្វើការណែនាំ ដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវស្របទៅតាមយថា ប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀស នូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរ ដល់អាជីវករ នៅក្នុងម៉ាត ទាំងអស់ អោយជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់ តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕