(ភ្នំពេញ)៖ លោក ខាលេដ ហ៊ុសសេន អាល់ យ៉េម៉ានី (Khaled Hussein Al Yemani) រដ្ឋមន្ត្រីការបរទេសយ៉េមេន បានផ្ញើសារលិខិតអបអរសាទរជូនដល់លោក ប្រាក់ សុខុន ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។
លោក ខាលេដ ហ៊ុសសេន អាល់ យ៉េម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងបរិបទនេះ ខ្ញុំសូមសំដែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងការការតែងតាំងឡើងវិញ ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ហើយយើងមានជំនឿចិត្តទាំងស្រុង ចំពោះសមត្ថភាពរបស់ឯកឧត្តម ក្នុងការសម្រេចជោគជ័យថែមទៀត ចំពោះប្រជាជនកម្ពុជា ជាមិត្ត»។
លោក ខាលេដ ហ៊ុសសេន អាល់ យ៉េម៉ានី បានបន្ថែមទៀតថា «ក្នុងនាមរាជរដ្ឋាភិបាលសាធារណរដ្ឋយ៉េមេន ខ្ញុំមានកិត្តិយសសំដែង នូវការអបអរសាទរ ដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តម ចំពោះព្រះមហាក្សាត្រ និងសមាជិកប្រកបដោយកិត្តិយសទាំងអស់របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាមិត្ត ចំពោះជោគជ័យនៃការបោះឆ្នោតទូទៅរបស់កម្ពុជាលើលទី០៦ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»។
រដ្ឋមន្ត្រីការបរទេស យ៉េមេន បានប្តេជ្ញាចិត្ត ដើម្បីធ្វើឱ្យស៊ីជម្រៅ និងពង្រឹងទំនាក់ទំនងទៅវិញទៅមកលើគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងប្រទេសយ៉េមេន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕
ខាងក្រោមនេះ ជាសារលិខិតដែលបកប្រែជាភាសាខ្មែរ របស់រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋយ៉េមេន៖