(ក្រចេះ)៖ លោក តោ ចាន់ណា ចៅសង្កាត់ក្រគរ បានដឹកនាំមន្រ្តីរបស់លោក និងប្រជាការពារភូមិជាង១០នាក់ ចុះកាយសំរាម ចេញពីព្រែកអណ្ដែងដូន ដែលមានសំរាមគរ ក្នុងព្រែកជាច្រើនដែលបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។
ការចុះកាយសំរាមនេះធ្វើងឡើងរយៈ ពេល២ថ្ងៃពេញតែម្ដង គឺថ្ងៃទី២០ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ក្នុងព្រែកអណ្ដែងដូន ស្ថិតក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។
លោកចៅសង្កាត់ក្រគរ បានឱ្យដឹងថា សំរាមដែលគរក្នុងព្រែកទាំងនោះ គឺហូរចេញពីទន្លេមេគង្គ ចូលមកក្នុងព្រែក ខណះពេលដែលទឹកឡើង ជន់លិចភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ហើយទឹកក៏បានហូរនាំសំរាមចូលក្នុងព្រែកតែម្ដង និងសំរាមមួយចំនួនទៀត ត្រូវបានប្រជាពលរដ្ឋ លួចទៅចាក់ចូលក្នុងព្រែក នាពេលយប់ស្ងាត់។
លោកបន្តទៀតថាការចុះអនុវត្តន៍ កាយសំរាមទាំងនេះ គឺលោកបានចំណាយថវិការ របស់លោកផ្ទាល់ខ្លួនសំរាប់ទិញអាហារ និងភេជ្ជះជូន បងប្អូនប្រជាការពារភូមិ ព្រមមន្ត្រីរបស់លោក ហូបចុកខណះពេលដែលពួកបានចុះជួយកាយសំរាមចេញពីព្រែក ដើម្បីលំអរបរិស្ថាន។
ក្នុងឱកាសនេះដែរលោក តោ ចាន់ណា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ក្រគរ ក៏ដូចជាបងប្អូនរស់នៅក្រុងក្រចេះទាំងមូល សូមមេត្តាកុំចាក់សំរាមចូលក្នុងព្រែក ឬក្នុងទន្លេ បងប្អូនត្រូវយកសំរាមច្រកថង់ ឬដាក់ក្នុងធុងសំរាមឱ្យបានគ្រប់គ្នា (គ្មានសំរាម បរិស្ថានស្អាត ទីក្រុងល្អ ហើយគ្មានខ្លិនស្អុយប៉ះពាល់ដល់សុខភាពបងប្អូន) ចំពោះបងប្អូនណា ដែលមិនទាន់បានចុះឈ្មោះបង់លុយជាមួយគ្រុមហ៊ុនសំរាម សូមបងប្អូនចូលរួមទាំងអស់គ្នា ព្រោះថាថ្លៃរថយន្ដដឹកសំរាមក្នុង១ខែ ត្រឹមតែ៥០០០រៀលប៉ុណ្ណោះ៕