(ភ្នំពេញ)៖ ក្រុមហ៊ុន រាធីកា «RATIKA Co., LTD» យល់ច្បាស់ពីតម្រូវការរបស់គ្រប់អតិថិជន ដែលចង់បានតម្លៃសមរម្យ និងគុណភាពល្អ! ដូចនេះ យើងបានផ្តល់ជូននូវអ្វីដែលអតិថិជនចង់បាន។ នេះគឺជាការលើកឡើងរបស់ លោក ឯម ច័ន្ទមករា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនរាធីកា ថ្លែងឲ្យដឹងនៅថ្ងៃទទួលពានរង្វាន់សហគ្រិនភាពជោគជ័យ ក្នុងវេទិកាពានប្រេនជោគជ័យ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
ក្រុមហ៊ុន រាធីកា «RATIKA Co., LTD» បានផ្តោតអាទិភាពទៅលើគុណភាពជាចំបង ជាជាងគិតពីតម្លៃ! យើងផ្តល់ជំនឿទុកចិត្តដល់អតិថិជនដោយភាពស្មោះត្រង់ និងភាពជឿជាក់ «ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនរាធីកាលោក ឯម ច័ន្ទមករា»។
លោក ឯម ច័ន្ទមករា បានលើកឡើងទៀតថា ក្រុមហ៊ុន រាធីកា «RATIKA Co., LTD» បានពង្រីកអាជីវកម្មពីសេវា Smart Media Services ក្លាយជាក្រុមហ៊ុនឈានមុនគេបង្អស់ ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ លើការផ្តល់សេវាកម្មថតផ្សាយផ្ទាល់គ្រប់កម្មវិធីកម្រិត 4K នៅកម្ពុជា។
បន្ថែមពីលើនេះ លោក ឯម ច័ន្ទមករា តំណាងក្រុមហ៊ុន រាធីកា «RATIKA Co., LTD» សូមថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលបានគាំទ្រសេវាកម្មរបស់ក្រុមហ៊ុន។ ផ្អែកទៅលើជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំកន្លងមក ក្រុមហ៊ុន រាធីកា «RATIKA Co., LTD» ធានាយ៉ាងច្បាស់លាស់ថា នឹងធ្វើឲ្យអតិថិជន កាន់តែមានជំនឿ មកលើក្រុមការងារ ដែលប្រើប្រាស់ ឧបករណ៍យ៉ាងទំនើប ទទួលការបណ្តុះបណ្តាលច្បាស់លាស់ មានសុជីវធម៌ ជាមួយអតិថិជន ដែលធ្វើឲ្យមានភាពកក់ក្តៅ និងទំនុកចិត្តបំផុត៕