(ភ្នំពេញ)៖ ប្រធានស្ដីទីព្រឹទ្ធសភា លោក នៃ ប៉េណា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានផ្ញើសាររំលែកទុក្ខជូន លោកស្រី ង្វៀន ធីហ៊ាន និងក្រុមគ្រួសារ ចំពោះមរណភាព លោក ត្រាន់ ដាយក្វាង ប្រធានរដ្ឋវៀតណាម។
ក្នុងសារលិខិតរបស់លោក នៃ ប៉េណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខ ដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព រដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម ត្រាន់ ដាយក្វាង ជាឥស្សរជនដឹកនាំវៀតណាមដ៏ឧត្តម និងជាមិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ប្រធានាធិបតីវៀតណាមលោក ត្រាន់ ដៃក្វាង (Tran Dai Quang) បានទទួលមរណភាព នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅអាយុ ៦១ឆ្នាំ។ យោងតាមការដកស្រង់ការផ្សាយពីវិទ្យុរដ្ឋរបស់ប្រទេសវៀតណាម ប្រធានាធិបតីលោក ត្រាន់ ដៃក្វាង បានទទួលមរណភាពបន្ទាប់ពីលោក បានរងការវាយប្រហារដោយជំងឺយ៉ាងធ្ងន់ធ្ងរ។ ប្រធានាធិបតីវៀតណាមបានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យយោធានៃប្រទេសវៀតណាម៕
ខាងក្រោមនេះជាសារលិខិតរំលែងទុក្ខរបស់ប្រធានស្ដីទីព្រឹទ្ធសភា លោក នៃ ប៉េណា៖