(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០៖១០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុ (GSSHV-F7B&F6A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅតាមបណ្តោយផ្លូវឯករាជ្យ សង្កាត់លេខ៣និង៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អគ្គិសនីកម្ពុជាបញ្ជាក់ទៀតថា មូលហេតុបណ្តាលមកពីក្រុមហ៊ុនសំណង់សាងសង់របស់ក្រុមហ៊ុឯកជនលើកដងស្ទូចប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV)។
ក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១០៖៥៦នាទីព្រឹក។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕