(ភ្នំពេញ)៖ រកឃើញម្ចាស់រង្វាន់ធំទទួបានទឹកប្រាក់ចំនួន១៧ម៉ឺនដុល្លារ ដែលបានឈ្នះរង្វាន់ពីក្រុមហ៊ុនឆ្នោតនាគនាំសំណាង ដែលបានទៅលើលោក ស៊ីរម គឹមស្រាន ដែលជាអ្នកឈ្នះទី៥របស់ក្រុមហ៊ុន។
សូមបញ្ជាក់ថា លោក គឹមស្រាន ជាអតិថិជនទី៥ ដែលបានឈ្នះរង្វាន់ធំ ពីក្រុមហ៊ុនឆ្នោតនាគនាំសំណាង ដោយលោកបានចំណាយដើមទុន ត្រឹមតែ២ពាន់រៀលប៉ុណ្ណោះ ទឹកប្រាក់ប្រមាណ១៧ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនលោក ស៊ីរម គឹមស្រាន រួចរាល់ហើយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ការប្រគល់រង្វាន់ធំJackpot ដល់អ្នកឈ្នះលើកទី៥ នៃឆ្នោតឡូតូលេខចំនួន៦ខ្ទង់ ជាមួយទឹកប្រាក់ជិត ១៧ម៉ឺនដុល្លារនេះ លោក Ole Vagner អគ្គនាយកក្រុមហ៊ុន ឆ្នោតនាគនាំសំណាងឲ្យដឹងថា «រង្វាន់ធំដែលប្រជាជនទទួលបាន កន្លងមកនេះ បានជួយសម្រួលជីវភាពគ្រួសារបាន១កម្រិត ហើយឆ្នោតឡូតូជាហ្គេមថ្មីមួយសម្រាប់ប្រជាជនកម្ពុជា ដើម្បីផ្សងសំណាងយករង្វាន់»។
លោកបានបន្តថា ឆ្នោតឡូតូនេះមិនមែនជាល្បែងស៊ីសងខុសច្បាប់នោះឡើយ ប៉ុន្ដែឡូតូជាហ្គេមផ្សងសំណាង របស់អតិថជិន សាមញ្ញងាយស្រួលលេង ដោយគ្រាន់តែអ្នកជ្រើសរើសលេខចំនួន៦ខ្ទង់ពីលេខ១ដល់៣៩ ទៅតាមលេខដែលអ្នកចង់លេង ហើយបើលេខទាំងនោះត្រូវបានចាប់ លោកអ្នកនឹងឈ្នះរង្វាន់ធំ។
លោក ស៊ីរម គឹមស្រាន ម្ចាស់ឈ្នះសំណាងធំពី ក្រុមហ៊ុនឆ្នោតនាគនាំសំណាង បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង។ លោកបានឲ្យដឹងថា «កាលពីទិញឆ្នោតឡូតូនេះ ខ្ញុំមានលុយតែ២ម៉ឺនរៀលតែប៉ុណ្ណោះ ហើយលុយនេះទៀតសោតគឺខ្ចីពីបងប្អូនបង្កើត ដែលមានរបរលក់តាមរទេះ ហើយបានសម្រេចទិញឆ្នោតឡូតូនេះ មកផ្សងសំណាងខ្ញុំមិននឹកស្មានសោះថា មានសំណាងឈ្នះរង្វាន់រហូតដល់១៧ម៉ឺនដុល្លារនេះ»។
លោកបានបន្ដទៀតថា សម្រាប់លុយដែលឈ្នះនេះ នឹងយកទៅឲ្យបងប្រុសខ្លះដើម្បីឲ្យគាត់បានសងបំណុងគេ។ លោកបានបន្ថែមទៀត «ខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់ក្រុមហ៊ុនឆ្នោតនាគនាំសំណាង ដែលបានផ្ដល់រង្វាន់ពិតៗដល់រូបខ្ញុំ, ខ្ញុំពិតជាថ្លែងអំណរគុណខ្លាំងណាស់»។
សូមបញ្ជាក់ថា ឆ្នោតនាគផ្សងសំណាងនេះ បានទទួលបានអាជ្ញាបណ្ណត្រឹមត្រូវពី រាជរដ្ឋាភិបាលកម្ពុជា ដែលធានាឲ្យអ្នកលេងផ្សងសំណាង ដោយយុត្តិធម៌ និងមានតម្លាភាព ហើយក៏មានមោទនភាពក្នុងការផ្តល់ទៅវិញ សម្រាប់ជួយកែប្រែជីវភាពប្រជាជន ក្នុងសង្គមភាគច្រើន តាមរយៈចំណូលដែលបានមក។ រយៈពេល៥ឆ្នាំនេះមានប្រជាជនកម្ពុជាជិត៩០ម៉ឺននាក់ ដែលបានឈ្នះរង្វាន់ជាទឹកប្រាក់ ៦.២លានដុល្លារអាមេរិក ពីការផ្សងសំណាងឆ្នោតឡូតូនាគនាំសំណាងនេះ៕