(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងចែករង្វាន់ដល់សិស្សសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) និទ្ទេស A,B,C,D ឆ្នាំសិក្សា ២០១៧-២០១៨ នៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខណ្ឌ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។
ក្នុងពីធីនេះដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឧបត្ថម្ភដូចជា ៖ ១-ឧបត្ថម្ភសិស្សជាប់និទ្ទេស A ទទួលបានម៉ូតូមួយគ្រឿង ម៉ាក Wave ស៊េរីឆ្នាំ២០១៨ ម្នាក់មួយគ្រឿង ចំនួន ២នាក់ ។ ២-ឧបត្ថម្ភដល់សិស្សជាប់និទ្ទេស B ទទួលបាន Computer ម្នាក់មួយគ្រឿង ចំនួន ៧នាក់ ។
៣-ឧបត្ថម្ភដល់សិស្សជាប់និទ្ទេស C ទទួលបានថវិកា ក្នងម្នាក់ ១០០ដុល្លារ ចំនួន ១៤នាក់ ។ ៤-ឧបត្ថម្ភដល់សិស្សជាប់និទ្ទេស D ទទួលបានថវិកា ក្នុងម្នាក់ ៥០ដុល្លារ ចំនួន ៣៩នាក់។
៥-ឧបត្ថម្ភថវិកាជូនវិទ្យាល័យហ៊ុនសែនចាក់អង្រែ ចំនួន ៥០០ដុល្លារ ។ ៦-ឧបត្ថម្ភថវិកាជូនបឋមសិក្សាហ៊ុនសែនចាក់អង្រែចំនួន ២៥០ដុល្លារ ។
អំណោយ និងប្រាក់រង្វាន់ទាំងអស់នេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ។