Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់២នាក់ និងរងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែកញ្ញា​ម្សិលមិញ

22-09-2018 07:23

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, និងរបួសធ្ងន់៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួ៨គ្រឿង, រថយន្ដធុនតូច៥គ្រឿង, រថយន្ដធុនធំ១គ្រឿង, កង់១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, ប្រជែង, មិនប្រកាន់ស្ដាំ និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១៦៦លើក បណ្ដាលឲ្យមនុស្សសា្លប់៧៣នាក់, របួសធ្ងន់១៦៨នាក់ និងរបួសស្រាល៥៤នាក់៕