(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលប៉ៃលិន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ប័ណ្ណពិនិត្យសុខភាពដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរត់ម៉ូតូឌុប និងរត់រថយន្តតាក់ស៊ីខេត្តប៉ៃលិនចំនួន ១២៥នាក់ ដែលទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុង ពីនាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន។
ក្នុងឱកាសនោះ លោកស្រីបាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ដោយសម្តេចតេជោ និងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងពង្រឹងពង្រីកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ តាមរយៈគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។
សូមបញ្ជាក់ថា ប័ណ្ណពិនិត្យសុខភាពដោយឥតគិតថ្លៃនេះ មានសុពលភាពរយៈពេល២ឆ្នាំផ្លាស់ប្តូរម្តង ដោយពិនិត្យសុខភាពជូនម្ចាស់ប័ណ្ណដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕