(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣នៃមហាសន្និបាត UN និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងញូវយ៉ក នៅសប្តាហ៍ក្រោយនេះ (ចុចអាន)
២៖ ប្រមុខរដ្ឋស្តីទីសម្តេច សាយ ឈុំ ចេញព្រះរាជក្រឹត្យ លើកលែងទោស ដល់ជនជាតិអូស្រ្តាលី ដែលបង្ហោះត្រូន ប្រមូលព័ត៌មានពីកម្ពុជាដោយខុសច្បាប់ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន នាយករដ្ឋមន្រ្តីវៀតណាម ចំពោះមរណភាព ប្រធានរដ្ឋវៀតណាម (ចុចអាន)
៤៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រដៅមេធាវីលោក កឹម សុខា ឲ្យទៅមើលច្បាប់សិន មុននឹងនិយាយ និងកុំបន្តនិយាយអ្វីមិនពិតតាមការចង់បានរបស់អាស៉ីសេរី (ចុចអាន)
៥៖ ស្ថាបនិក Fresh News ត្រូវបានរំលេចយ៉ាងព្រោងព្រាតលើទំព័រសារព័ត៌មានចិន ក្នុងពេលចូលរួមវេទិកាផ្លូវសូត្រសមុទ្រស្តីពីទំនាក់ទំនងអន្តរជាតិនៅប្រទេសចិន (ចុចអាន)
៦៖ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ នាដើមខែតុលា (ចុចអាន)
៧៖ ពលរដ្ឋខ្មែរនៅទីក្រុងញូវយ៉ក ត្រៀមខ្លួនចាំទទួលសម្ដេចតេជោ ហ៊ុន សែន និងថា ការទៅទទួលនេះគ្មានការបង្ខិតបង្ខំ ឬទិញទឹកចិត្តអ្វីឡើយ ដោយសារតែក្ដីស្រលាញ់ គាំទ្រសម្ដេចចេញពីបេះដូងពិតៗ (ចុចអាន)
៨៖ អ្នកនាំពាក្យការពារជាតិ៖ ការលាលែងរបស់មេទ័ពទាំង៥រូប ពីតំណែងនាយរងសេនាធិការចម្រុះ គឺជាការអនុវត្តតាមច្បាប់ និងប្រសិទ្ធភាពការងារ (ចុចអាន)
៩៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបោះពុម្ពផ្សាយរដ្ឋធម្មនុញ្ញជាច្រើនម៉ឺនច្បាប់ដើម្បីអបអរខួបលើីកទី២៥ ទិវាប្រកាសរដ្ឋធម្មនុញ្ញ (ចុចអាន)
១០៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ ការអបអរសាទរខួប២០ឆ្នាំ និងការសម្ពោធវិមានឈ្នះ-ឈ្នះ នឹងធ្វើឡើង៣ថ្ងៃ ដែលអាចនឹងមានអ្នកចូលរួមរាប់ ម៉ឺននាក់ (ចុចអាន)
១១៖ សមាគមខ្មែរអាមេរិកាំង សម្តែងនូវក្តីរីករាយ និងគាំទ្រដល់ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់អង្គការសហប្រជាជាតិ នៅញូវយ៉ក (ចុចអាន)
១២៖ មន្ត្រីការទូតបែលហ្សិក៖ កម្ពុជា ជាប្រទេសមានស្ថិរភាព និងលក្ខណៈអំណោយផលជាងគេក្នុងតំបន់ សម្រាប់ការធ្វើធុរកិច្ច និងវិនិយោគ (ចុចអាន)
១៣៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ក្នុងទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រធានាធិបតីវៀតណាម លោក Tran Dai Quang ទទួលមរណភាព! (ចុចអាន)
២៖ មុនទទួលមរណភាពពីរថ្ងៃប្រធានាធិបតីវៀតណាម Tran Dai Quang បានព្យាយាមបំពេញភារកិច្ចទាំងអការៈទ្រុឌទ្រោម (ចុចអាន)
៣៖ ប្រទេសធំៗក្រៅតំបន់ដូចជាសហរដ្ឋអាមេរិក កំពុងតែបង្កបញ្ហាយ៉ាងខ្លាំងនៅសមុទ្រចិនខាងត្បូង, នេះជាសម្តីអគ្គរដ្ឋទូតចិន! (ចុចអាន)
៤៖ សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើចិន រឿងទិញយន្ដហោះចម្បាំង និងមីស៊ីលពីរុស្ស៊ី (ចុចអាន)
៥៖ លោក ស៊ីនហ្សូ អាបេ កំពុងឆ្ពោះទៅរកការកាន់អំណាចយូរបំផុតក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន ប្រចាំប្រវត្តិសាស្ត្រ! (ចុចអាន)
៦៖ ទីបំផុតលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យា មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំ! (ចុចអាន)
៧៖ ក្រោយពីដាក់ទណ្ឌកម្មទៅលើចិន ពេលនេះអាមេរិកកំពុងត្រៀមទណ្ឌកម្មដើម្បីដាក់លើរុស្ស៊ីបន្ថែមទៀត! (ចុចអាន)
៨៖ ៥០ភាគរយប៉ុណ្ណោះដែលសង្ឃឹមថា លោកស្រី May អាចបន្តតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសទៅមុខទៀត! (ចុចអាន)
៩៖ លោក មូន ជែអ៉ីន៖ លោក គីម ជុងអ៊ុន ចង់ជួបលោក ដូណាល់ ត្រំាម្ដងទៀត ដើម្បីបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការនៅក្នុងឆ្នាំ២០១៨នេះ (ចុចអាន)
១០៖ វេណេស៊ុយអេឡា ឃុំខ្លួនម្ចាស់ផ្សារទំនើប៣៤នាក់ ពីបទដំឡើងតម្លៃទំនិញដោយខុសច្បាប់ (ចុចអាន)
១១៖ សរុបខ្លឹមសារសំខាន់ៗ នៃជំនួបកំពូលរវាងមេដឹកនាំកូរ៉េទាំងពីរ នៅទីក្រុងព្យុងយ៉ាង ដែលបញ្ចប់ទៅក្នុងរយៈពេល០៣ថ្ងៃ! (ចុចអាន)