(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី អេវ៉ា ង្វៀនប៊ិញ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលត្រូវបានបន្តមុខតំណែងជាឧបនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦នេះ។
យោងតាមលិខិតជូនពររបស់លោកស្រី អេវ៉ា ង្វៀន ប៊ិញ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា «ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅជូនឯកឧត្តម ចំពោះការបន្តកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី»។
លោកស្រី អេវ៉ា ង្វៀន ប៊ិញ បានបន្ថែមទៀតថា ប្រទេសបារាំង រីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការដែលប្រទេសកម្ពុជា និងបារាំង បានធ្វើការជាមួយគ្នា ព្រមទាំងកិច្ចសន្ទនាដ៏មានប្រយោជន៍របស់យើង លើប្រធានបទជាច្រើនដែលជាប្រយោជន៍ នៃប្រទេសទាំងពីរ។
ខាងក្រោមនេះ ជាសារលិខិតរបស់លោកស្រី អេវ៉ា ង្វៀនប៊ិញ៖