(ភ្នំពេញ)៖ យុវជន៣រូប ដែលជានិស្សិតឆ្នើមផ្នែកស្ថាបត្យកម្ម និងទេសចរណ៍ មកពីសាកលវិទ្យាល័យចំនួន ពេលនេះបានទទួលរង្វាន់ទេសចរណ៍ឆ្នេីមឆ្នាំ២០១៨ លេីគម្រោង «ស្ថាបត្យកម្មវត្តទេសចរណ៍គំរូ» ដែលផ្តល់ដោយ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយ សហសភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងធម្មការ និងសាសនា។
យុវជនទាំង៣រូបនោះ រួមមាន៖ ទី១៖ លោក ងួន ពិសិដ្ឋ មកពីសាកលវិទ្យាល័យន័រតុន ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ ទី២៖ លោក ឡេង ដេវីដ មកពីសាកលវិទ្យាល័យលីមកុកវីង ផ្នែកស្ថាបត្យកម្ម និងទី៣៖ កញ្ញា ឆាង វ៉ាន់លីកា មកពីសាកលវិទ្យាល័យលីមកុកវីង ផ្នែកស្ថាបត្យកម្ម។
ម្ចាស់ជ័យលាភីនឹងរៀបចំចងក្រងស្នាដៃរួម លើការរៀបចំវត្តទេសចរណ៍គំរូ ដោយរួមបញ្ចូលខ្លឹមសារគោលចំបងៗនៃលទ្ធផលសិក្សាស្រាវជ្រាវរបស់ក្រុមនិស្សិតទាំង៥ក្រុម ដើម្បីធ្វើការចែករំលែក ផ្សព្វផ្សាយបន្ត និងជំរុញឱ្យមានការរៀបចំជាវត្តទេសចរណ៍គំរូនៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា ក៏ដូចជាជំរុញដល់ផ្នែកឯកជនឱ្យរៀបចំជាកញ្ចប់ទស្សនកិច្ចទៅកាន់គោលដៅវត្តទេសចរណ៍គំរូទាំងនេះផងដែរ៕