(ឧត្តរមានជ័យ)៖ មន្ត្រីកាំកុងខេត្តមានជ័យ និងមន្ទីរពាណិជ្ជកម្មខេត្ត បានសហការជាមួយ និងអាជ្ញាធរ រួមនិងសមត្ថកិច្ចស្រុកត្រពាំងប្រសាទ បានចុះត្រួតពិនិត្យកន្លែងលក់ទំនិញផ្សេងៗ នៅក្នុងផ្សារត្រពាំងប្រសាទ ដែលស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ក្នុងការចុះត្រួតពិនិត្យនោះ មន្ត្រីកាំកុងត្រូលខេត្តឧត្តរមានជ័យ បានផ្តោតទៅលើគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមទាំងភេសជ្ជៈនានាមួយចំនួនទៀត ដែលបានដាក់តាំងលក់នៅក្នុង ផ្សាត្រពាំងប្រាសាទទាំងមូល ក្រោយពីមន្រ្តីកាំកុងត្រូលបានចុះត្រួតពិនិត្យ ហើយបានធ្វើការស្វែងរកឃើញនូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលហួសកាលបរិច្ឆេទ។
ជាលទ្ធផល មន្ត្រីកាំកុងត្រូលរកឃើញទំនិញហួសគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ទឹកក្រូចថៃចំនួន៤១ដប តែអូអិឈិ១២ដប សណ្ដែក៣០ប្រអប់តូច និងស្ករគ្រាប់១កញ្ចាប់ ហើយបានធ្វើការដកហូតដើម្បីយកទៅកម្ទេចចោល។
ក្រៅពីនេះ មន្ដ្រីកាំកុងត្រូលបានអប់រំណែនាំឲ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជាចម្បង ហើយរាល់ទំនិញដែលទិញមកលក់ដូរ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ពិសេសកុំទិញទំនិញបាតឃ្លាំងដែលគេស្តុបទុកចោលរាប់ឆ្នាំយកមកលក់បន្ត។
មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវបន្តឲ្យប្រជាពលរដ្ឋ មុននឹងទិញទំនិញអ្វីមួយត្រូវធ្វើការពិនិត្យឲ្យបានច្បាស់លាស់ មុនយកមកបរិភោគពីព្រោះបើយើងមិនបានពិនិត្យ ឲ្យបានច្បាស់លាស់នោះទេវា និងអាប៉ះពាល់ដល់សុខភាពក្រោយពេលដែលយើងបរិភោគហើយ៕