(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជាក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានទទួលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯកបម្រុង លឿង គ្រឿង លេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម។
កិច្ចប្រជុំពិភាក្សាការងារនេះ បានធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកងទ័ពប្រទេសទាំងពីរយ៉ាងច្រើនកុះករផងដែរ។
សូមជម្រាបថា ឧត្តមសេនីយ៍ឯកបម្រុង លឿង គ្រឿង បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ហើយនឹងវិលត្រឡប់ទៅប្រទេសវៀតណាមវិញ នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ៕