(ភ្នំពេញ)៖ កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់វិនិយោគគិនអចលនទ្រព្យអន្តរជាតិ ពីទូទាំងតំបន់អាស៊ាន ប្រទេសចិននិងពិភពលោក។ បើធៀបទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់ កម្ពុជាបានផ្តល់ជូននូវកម្មសិទ្ធិស្របច្បាប់សម្រាប់ ជនបរទេស និងមានកំណើននៃការវិនិយោគយ៉ាងខ្លាំងក្លា។
ខណៈពេលដែលអ្នករស់នៅកម្ពុជា គឺដឹងយ៉ាងច្បាស់អំពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលបានកើតឡើងទាក់ទងទៅនឹងវិស័យអចលនទ្រព្យ វិស័យសំណង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុងធំៗដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប, ចំណែកឯអន្តរជាតិជាច្រើន មានការយល់ដឹងតិចតួច អំពីគុណភាពនៃអចលនទ្រព្យ ដែលមាននៅកម្ពុជានាពេលបច្ចុប្បន្ន និងសក្តានុពលនៃការ វិនិយោគសម្រាប់អ្នកដែលទិញអចលនទ្រព្យនៅទីនេះ។
ព្រឹត្តិការណ៍ដ៏ធំបំផុតមួយដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជា បានវិលត្រលប់មកវិញសារជាថ្មី។ ការតាំងពិព័រណ៍រយៈពេល២ថ្ងៃ ដែលមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជិត៣០ ចូលរួមដាក់បង្ហាញ។ «ការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជា» គឺបានទទួលការឧបត្ថម្ភ ពីក្រុមហ៊ុន Ezecom និងសហការឧបត្ថម្ភដោយក្រុមហ៊ុន PropEase, Bayon Airlines, CDF Belt Road Capital management, DFDL និងសណ្ឋាគារ Lumiere Hotel ។
នៅសល់រយៈពេលតែមួយខែទៀតប៉ុណ្ណោះ សាធារណជននឹងអាចចូលរួមព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំមួយនេះម្តងទៀតហើយ។
គម្រោងធំៗមួយចំនួន ដែលនឹងចូលរួមតាំងបង្ហាញ រួមមានក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway ក្រុមហ៊ុន Aristo Developers គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង Le Bassac គម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property Services ក្រុមហ៊ុន NC Maxworld ក្រុមហ៊ុន SEAPS South East Asia Property Services ក្រុមហ៊ុន Seara Sports Engineering and Recreation Asia Cambodia ក្រុមហ៊ុន OneDa ក្រុមហ៊ុន The Room Design Studio ក្រុមហ៊ុន Cloud Coast ក្រុមហ៊ុន Naki Group ក្រុមហ៊ុន Naki Realty ក្រុមហ៊ុន AVIC INTL ក្រុមហ៊ុន New Nordic Group គម្រោង Morgan Tower គម្រោង The Spring Villa ក្រុមហ៊ុន PropEase គម្រោង Angkor Grace ក្រុមហ៊ុន Yuetai ក្រុមហ៊ុន App Tnaot News គម្រោង Skyland Condo គម្រោង VHouse ក្រុមហ៊ុន Prime One Real Estate (Cambodia) Co., Ltd, ក្រុមហ៊ុន Maison Poly , ក្រុមហ៊ុន Tasaki ក្រុមហ៊ុន Century 21 Fuji Realty ក្រុមហ៊ុន Sabay Osja ក្រុមហ៊ុន RS Residence គម្រោងខុនដូ88Suit ក៏មានការចូលរួមពីសំណាក់វិស័យហិរញ្ញវត្ថុផងដែរដែលរួមមាន៖ ធនាគារភ្នំពេញពាណិជ្ជ ធនាគារ ANZ ធនាគារ RHB។
ទីកន្លែង និងកាលវិភាគ នឹងប្រព្រឹត្តទៅនៅសណ្ឋាគារណាហ្គាវើលសាលធំជាន់ទី២ ក្នុងរាជធានីភ្នំពេញ។ ពិព័រណ៍អចលនទ្រព្យនៅកម្ពុជា នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១៩ និងទី២០ ខែតុលា ឆ្នាំ២០១៨ នៅសាលធំជាន់ទី២ នៃសណ្ឋាគារណាហ្គាវើល១ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ នឹងដំណើរការចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៦ល្ងាច នៅថ្ងៃសុក្រ និងថែ្ងសៅរ៏។ សាធារណៈជនអាចចូលរួមដោយសេរី និងឥតគិតថ្លៃ៕ា
ការផ្តល់ជូនពិសេស៖
*គ្រប់គ្នាដែលចូលរួមក្នុងពិព័រណ៍នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុនCDF
*វិនិយោគិនអន្តរជាតិ ដែលទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍ នឹងទទួលបានថ្លៃសំបុត្រយន្តហោះវិញ(ការផ្តល់ជូននេះមានតាមគម្រោងប៉ុណ្ណោះ)
*សូមចុះឈ្មោះនៅទីនេះ ដោយឥតគិតថ្លៃ និងមើលព័ត៌មានលម្អិតអំពីរបៀបវារៈកម្មវិធី៖
*សម្រាប់ភាសាអង់គ្លេស - https://realestatekh.lpages.co/october-property-expo-2018-attendees /#press
*អង់គ្លេស: https://realestatekh.lpages.co/cambodia-real-estate-show-october-2017-attendees/
*ខ្មែរ: https://realestatekh.lpages.co/khmer-october-cambodia-real-estate-show-attendees/
*ចិន: https://realestatekh.lpages.co/chinese-october-cambodia-real-estate-show-attendees/