(ភ្នំពេញ)៖ លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ដើម្បីអបអរសាទរខួបលើកទី២៥ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០១៨) ដែលនឹងប្រារព្ធធ្វើឡើីងនៅថ្ងៃទី២៤ ែខកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ លោក អុឹម ឈុនលឹម ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ បានចាត់ឲ្យបោះពុម្ពផ្សាយរដ្ឋធម្មនុញ្ញចំនួន ២៥,០០០ច្បាប់ ដើម្បីចែកជូនគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់។
បើតាមលោក ព្រហ្ម វិចិត្រអក្ខរា ការបោះពុម្ពផ្សាយនេះ គឺជាការបញ្ជ្រាបការយល់ដឹងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសទៅក្នុងមជ្ឍដ្ឋានទាំងអស់របស់សង្គមជាតិ ដើម្បីលើីកកម្ពស់នីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
គ្ក្រុមប្រឹក្សាធម្មនុញ្ញ គ្រោងនឹងបន្តបោះពុម្ពផ្សាយជាច្រេីនមុឺនច្បាប់ទៀត ដោយធ្វើយ៉ាងណាឲ្យច្បាប់កំពូលរបស់ជាតិមួយនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅដល់គ្រប់ស្រទាប់នៃសង្គម ជាពិសេសបានដល់អាជ្ញាធរមូលដ្ឋាន រួមមានក្រុមប្រឹក្សាឃុំ-សង្កាត់ជាដើម។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូល មានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។ ក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការ បោះឆ្នោតជ្រើីសតាំងតំណាងរាស្ត្រ និង ការបោះឆ្នោតជ្រើីសតាំងសមាជិកព្រឹទ្ធសភា។ ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយមតិព្រះមហាក្សត្រ លើីសំណើីសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ៕