(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសផ្លូវការមួយ អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅកាន់ប្រទេសជប៉ុន ២ថ្ងៃមកនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស ដែល Fresh News ទទួលបាន។
ក្នុងរាជរដ្ឋាភិបាល អាណត្តិថ្មី ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូង គឺកាន់ប្រទេសជប៉ុនរយៈពេល២ថ្ងៃ នៅថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសជប៉ុន ដើម្បីជំរុញទំនាក់ទំនងជិតស្និទ្ធ និងភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការឱ្យខ្លាំងក្លាថែមទៀតរវាងប្រទេសទាំងពីរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖