(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសេចក្តីជូនដំណឹងស្តីពី ការពន្យារកាលបរិច្ឆេទទទួលពាក្យសុំចុះឈ្មោះប្រឡងជ្រើសរើសគ្រូបង្រៀន កម្រិតមូលដ្ឋាន បង្រៀននៅអនុវិទ្យាល័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ។
សេចក្តីជូនដំណឹងក្រសួងអប់រំ បានឱ្យដឹងថា កាលបរិច្ឆេទប្រឡងនឹងចាប់ផ្តើមឡើង ដូចខាងក្រោម៖
* សម័យប្រឡង៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ
* កាលបរិច្ឆេទឈប់ទទួលពាក្យសុំចុះឈ្មោះប្រឡង៖ ពីថ្ងៃទី២៦ ទៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨
* មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ត្រូវបញ្ជូនសំណុំលិខិតសុំចុះឈ្មោះប្រឡងរបស់បេក្ខជន។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោម៖