(សៀមរាប)៖ ដើម្បីថែរក្សាបរិស្ថានក្នុងទឹកដីអង្គរ និងបញ្ចៀសការចោលសំរាមថង់ប្លាសស្ទិច ដែលនាំឲ្យប៉ះពាល់បរិស្ថាន និងធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពទីក្រុងអង្គរ សណ្ឋាគារម៉េម័រហូថេល និងរីសត បានចំណាយធនធានខ្លួនក្នុងការជាវដបទឹក ដែលមានគុណភាព និងអាចប្រើប្រាស់បានយូរ (Refill not Landfill Bottles) ព្រមទាំងច្នៃបំពង់បឺតទឹក ធ្វើពីគល់ស្លឹកគ្រៃខ្មែរ ចែកជូនដល់អតិថិជន និងសហសេវិកម៉េម័រម្នាក់១ទុកប្រើប្រាស់។
ការកែច្នៃគល់ស្លឹកគ្រៃ ដែលជាគ្រឿងសម្លរបស់កសិករខ្មែរ ឱ្យក្លាយទៅជាបំពងបឺត (Lemon Grass Straw) ដ៏ពេញនិយម និងមានអនាម័យបំផុត និងផ្ដល់ភាពងាយស្រួលដល់អតិថិជន របស់សណ្ឋាគារម៉េម័រហូថេល និងរីសត ព្រមទាំងជួយកាត់បន្ថយ ការចោលសំរាមផងដែរ។
សូមបញ្ជាក់ថា សណ្ឋាគារម៉េម័រហូថេល និងរីសត ជាកន្លែងដែលផ្តោតលើការស្នាក់នៅ ដែលមានផាសុខភាព,ទំនើប និងពេញនិយមដល់ភ្ញៀវទេសចរ លើសពីនេះសណ្ឋាគារតែងតែផ្ដល់ជូន នូវសេវាកម្មពិសេសៗជូនដល់អតិថិជនដូចជា៖ ការបង្ហាត់ Yoga ដល់ភ្ញៀវទេសចរជាដើម៕