(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ ទទួលបានថ្នាំពេទ្យចំនួន១៤មុខ ពីក្រុមហ៊ុនអ៊ិនធើមហោសថ ដែលមានទឹកប្រាក់១៧,២០៦.២៨ដុល្លារ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយឥតគិតថ្លៃ។
ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ខៀវ ភារិទ្ធ អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោក ហៃ យូណែល ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា តំណាងលោក ស សុខា ប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត៕