Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ និងផលិតផលអន្តរជាតិ ប្រចាំឆ្នាំ២០១៨-២០១៩ រយៈពេល៥ថ្ងៃ នៅខែកញ្ញានេះ

20-09-2018 14:50

(ព្រះសីហនុ)៖ លោកវិជ្ជបណ្ឌិត ជា សំណាង នាយកខុទ្ទកាល័យគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផល សហការជាមួយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបង្កើតនូវកម្មវិធីដ៏អស្ចារ្យមួយ គឺការតាំងពិព័រណ៍ផលិតផលខ្មែរ និងផលិតផលអន្តរជាតិ ប្រចាំឆ្នាំ២០១៨-២០១៩ ខាងមុននេះ។

ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏នឹងរៀបចំឡើងនៅតាមបណ្តាខេត្តនានាៗ ក្នុងទូទាំងប្រទេសកម្ពុជា ដើម្បីលើកស្ទួយផលិតផលជាតិ និងអន្តរជាតិនឹងបន្តឱ្យយុវជនកូនខ្មែរគ្រប់រូប ឱ្យមានឱកាស និងស្នាដក្នុងការផលិតសម្ភារជាច្រើនមុខ ដើម្បីឆ្ពោះទៅរកទីផ្សារឆាកអន្តរជាតិ នៅក្នុងកម្មវិធីនេះដែរ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្រាប់ព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងនៅឆ្នេរឯករាជ្យក្រុងព្រះសីហនុ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា៖ កញ្ញាយូរី, លោកហង្ស ឧត្តមម៉ានី, កញ្ញាវីតា និងក្រុមរាំមកពីប្រទេសថៃ ខ្មែរសុរិន និងមានការសំដែងផ្សេងៗជាច្រើនទៀត។

នៅក្នុងកម្មវិធីនេះ ដែលក៏មានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុនធំៗ ជាច្រើនមានដូចជាភេសជ្ជៈប៉ូវ Boostrong . ក្រុមហ៊ុន Asia weiluy. ក្រុមហ៊ុន heng eavsong. សហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ក្រុមហ៊ុន wandy. ក្រុមហ៊ុន Yitong . ក្រុមហ៊ុន Gsclub៕