(ក្រចេះ)៖ មន្រ្តីសាខាកកុងត្រូលខេត្តក្រចេះ ដឹកដោយលោក យាង បាក បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញខូចគុណភាពមុនរដូវបុណ្យភ្ជុំបិណ្ឌ ដើម្បីការពារសុវត្ថិភាពជួនអ្នកប្រើប្រាស់ ប្រកបដោយគុណភាព។
ការចុះត្រួតពិនិត្យទំនិញនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងទីរួមក្រុងក្រចេះ ផ្សារសាមគ្គី និងតាមបណ្តាម៉ាតធំៗ មួយចំនួន ដោយស្វែងរកឃើញទំនិញខូចគុណភាព ទឹកដោះគោជូ៣៣ដប និងនំបង្គារកំប៉ុង១៦កំប៉ុង ហួសកាលបិរច្ឆេទតិចតួចបំផុត។
លោក យាង បាក អនុប្រធានសាខាកាំកុងត្រូលខេត្ត បានបញ្ជាក់ថា ការរកឃើញទំនិញតិចតួចខាងលើនេះ បង្ហាញថា អាជីវករមានការយលដឹងខ្ពស់ ពីរបៀបនៃការទិញទំនិញពីក្រុមហ៊ុនមកដាក់តាំងលក់ទៅឲ្យអតិថិជន ដូច្នេះការត្រួតពិនិត្យនៅក្នុងទីផ្សារក្រុងក្រចេះ ច្រើនលើកច្រើនសារហើយ លើកនេះដកហូតទំនិញហួសកាលបរិច្ឆេទតិចបំផុត ខុសពីមុនៗ ដែលដកហូតបានជាងច្រើនជាងនេះបន្តិច។
លោកអនុប្រធានបន្ថែមថា ការត្រួតពិនិត្យទំនិញលើទីផ្សារមិនមែន ធ្វើម្តងម្កាលឡើយ ពោលគឺធ្វើអចិន្ត្រៃយ៍ តាមបណ្តាទីប្រជុំជន និងតាមបណ្តាផ្សារក្នុងខេត្ត ស្រុក ខេត្ត ដើម្បីការពារផលប្រយោជន៍ពលរដ្ឋ ការពារសុខភាព សុវត្ថិភាពចំណីរអាហារ ដើម្បីរួមចំណែកកាត់បន្ថយយភាពក្រីក្រប្រជាជនដោយប្រយោលជាមួយរាជរដ្ឋាភិបាល៕