(ភ្នំពេញ)៖ លោក សែន សីលា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ផ្ញើសារលិខិតអបអរសាទរ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះយ៉ាងធំធេង នៅក្នុងការបោះឆ្នោតសកលនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។
តាមសារលិខិតអបអរសាទរ របស់លោក សែន សីលា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលសម្ដេចតេជោ នឹងបន្ដដឹកនាំការងារ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា នៅពេលដែលសម្ដេចបំពេញភារកិច្ច ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា»។
ក្នុងសារលិខិត បានបញ្ជាក់ទៀតថា «ខ្ញុំសូមអបអរសាទរ និងសូមជូនពរដោយស្មោះស្ម័គ្រ សូមឲ្យសម្ដេចតេជោ ទទួលបានជោគជ័យគ្រប់ពេលវេលា ប្រាជ្ញាវាងវៃ ក្នុងការបំពេញកាតព្វកិច្ចសំខាន់ៗ ក្រោមការដឹកនាំ ដ៏ទទួលខុសត្រូវរបស់សម្ដេចតេជោ»។
ខាងក្រោមនេះ ជាសារលិខិតអបអរសាទរ របស់លោក សែន សីលា ដែលមានខ្លឹមសារទាំងស្រុង៖