Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នំឈ្នះពានរង្វាន់ថ្នាក់ជាតិ ជាច្រើនមុខ មានលក់នៅណាហ្គាវើលដ៍ !

20-09-2018 12:14

(ភ្នំពេញ)៖ ចង់ពិសានំដែលឈ្នះ ពីការប្រកួតថ្នាក់ជាតិមែនទេ! បើដូច្នេះ សូមអញ្ជើញមកណាហ្គាវើលដ៍ ដើម្បីជាវនំទាំងនេះ ដែលច្នៃយ៉ាងពិសេសតាមបែបបុរាណ និងប្រពៃណី ដោយមេចុងភៅឈ្នះពានរង្វាន់ ដែលអាចពិសា នៅក្នុងគ្រប់កម្មវិធីទៀតផង។ នំដែលឈ្នះពានរង្វាន់ថ្នាក់ជាតិ ដែលអ្នកគួរតែភ្លក្សនោះ គឺនំដូងកំពត និងស្លឹកតើយ ដែលបានឈ្នះមេដាយមាស នៅក្នុងការប្រកួតធ្វើម្ហូបអាហារថ្នាក់ជាតិ កាលពីដើមឆ្នាំនេះ។

ធានាថានំ ដែលមានសាច់ទន់រសជាតិស្លឹកតើយ លាយជាមួយខ្ទិះដូង ចាហួយដូង សូកូឡា និងបឺរកាកាវនេះ ពិតជាមានរសជាតិឆ្ងាញ់ប្លែក! នំឈ្នះពានរង្វាន់មួយទៀត គឺនំសូកូឡាខ្មែររ៉ូយ៉ាល់ ដែលមានសាច់ទន់លាយសូកូឡា ដែលចាក់ជារូបប្រាសាទអង្គរវត្ត ដោយសូកូឡាប៊ែលហ្ស៊ិក។

ចំណែកនំ រសជាតិស្វាយលាយផ្លែឈើវិញ ត្រូវបានច្នៃឡើងដោយស្វាយខ្ចី និងផ្លែឈើចម្រុះក្នុងស្រុកលាយ ជាមួយឈីសសម្រាប់អ្នកដែលចូលចិត្តនំទន់ លាយជាមួយផ្លែឈើច្រើនមុខ។ នំឆ្ងាញ់ៗ ជាច្រើនជម្រើសទៀត រួមមាន នំរសជាតិផ្លែរីករាយ នំប្ល៊ែកហ្វរ៉េស នំសូកូឡា នំប៊្លូបឺរី នំអូប៉េរ៉ា និងនំទីរ៉ាមីស៊ុ -ល-។

លោកអ្នកអាច មកជាវនំឈ្នះពានរង្វាន់ថ្នាក់ជាតិទាំងនេះ នៅសាលទទួលភ្ញៀវនៅណាហ្គាវើលដ៍ ដែលលោកអ្នកអាចពិសានៅសណ្ឋាគារណាហ្គាវើលដ៍ ឬកម្ម៉ង់យកទៅគេហដ្ឋានក៏បាន តម្លៃចាប់ពី៣,៥០ដុល្លារ ឬ១៧ដុល្លារ ក្នុង១គីឡូក្រាម សម្រាប់នំទាំងមូល៕

«នំដូងកំពត និងស្លឹកតើយ» ឈ្នះមេដាយមាស

នំសូកូឡារូបប្រាសាទអង្គរវត្ត

នំរសជាតិស្វាយឆ្ងាញ់ជាប់ចិត្

នំឈ្នះពានរង្វាន់ថ្នាក់ជាតិ ច្នៃដោយណាហ្គាវើលដ៍