(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយវត្ដមានសមាជិក-សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំ ចំនួន១១៥រូប។
តាមចេញសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា «របៀបវារៈសម័យប្រជុំព្រឹកនេះ គឺការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែម សមាជិកគណៈកម្មការនានានៃរដ្ឋសភា»។
ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋសភា ខាងក្រោមនេះ៖