(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ កំពុងជួបពិភាក្សាការងារ ជាមួយនឹងលោក Markkus Benjamin Kodo សមាជិករដ្ឋសភា សហព័ន្ធអាល្លឺម៉ង់ នៅវិមានសន្តិភាព។
ជំនួបដែលធ្វើឡើង នាវេលាម៉ោង៩ព្រឹកនេះ របៀបវីរៈសំខាន់ៗ ស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងលើកយកមកពិភាក្សា។
លទ្ធផលនៃជំនួបយ៉ាងណានោះ បណ្តាញព័ត៌មាន Fresh News នឹងចេញផ្សាយជាបន្តទៀត នៅពេលជំនួបបញ្ចប់៕