Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភាបន្តសម័យប្រជុំ រៀបចំសមាសភាពគណៈកម្មការជំនាញនានា ក្រោយសមាជិកមួយចំនួនលាលែងទៅកាន់តំណែងរដ្ឋាភិបាល

20-09-2018 08:21

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋសភា បានបន្តសម័យប្រជុំលើកទី១ នីតិកាលទី០៦ ដើម្បីរៀបចំបំពេញសមាសភាពគណៈកម្មការជំនាញនានារបស់រដ្ឋសភា បន្ទាប់ពីមានសមាជិកមួយចំនួន បានលាលែងទៅកាន់តំណែង នៅក្នុងជួររដ្ឋាភិបាល នាពេលកន្លងទៅ។

កិច្ចប្រជុំនៅព្រឹកនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ការរៀបចំបំពេញសមាសភាពគណៈកម្មការជំនាញនានារបស់រដ្ឋសភានេះ ក៏ធ្វើឡើងបន្ទាប់ពីរដ្ឋសភា ប្រកាសសុពលភាពតំណាងរាស្រ្តថ្មីចំនួន៣៨រូប ដែលឡើងមកជំនួសតំណាងរាស្រ្ត ដែលបានទៅកាន់តំណែងក្នុងជួររដ្ឋាភិបាល៕