Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈទីប្រឹក្សាលោកបណ្ឌិត ងួន ញិល ចំនួន២៥រូប

20-09-2018 07:47

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាលោកបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភាចំនួន២៥រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមព្រះរាជក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេច សាយ ឈុំ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្នុងចំណោមទីប្រឹក្សាទាំងនោះ មានអ្នកដែលត្រូវបានតែងតាំងឱ្យមានឋានៈស្មើរដ្ឋមន្រ្តីចំនួន១៥នាក់ និងមានឋានៈស្មើរដ្ឋលេខាធិការចំនួន១០នាក់ផងដែរ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យ ដែលចេញដោយសម្តេច សាយ ឈុំ៖