Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមពាក់ខ្សែក្រវាត់ការពារសុវត្ថិភាពគ្រប់ពេលបើកបរ! ស្លាប់៣នាក់ និងរងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៩ ខែកញ្ញា​ម្សិលមិញ

20-09-2018 07:09

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លា៣នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួ១៤គ្រឿង, រថយន្ដធុនតូច៤គ្រឿង, រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១៥៣លើក បណ្ដាលឲ្យមនុស្សសា្លប់៧១នាក់, របួសធ្ងន់១៥៧នាក់ និងរបួសស្រាល៤៩នាក់៕