(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដង្កោ បានចេញសេចក្តីជូនដំណឹងស្តីពី «ការលើកលែងការបង់តម្លៃសេវាលើការបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិ «ឌីប្លូម» វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ ឆ្នាំ២០១៧-២០១៨។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោ បានឱ្យដឹងថា ការលើកលែងក្នុងការបង់ថ្លៃសេវាខាងលើ មានសុពលភាពអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ដូច្នេះសូមអាណាព្យាបាល និងសិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នៅក្នុងឆ្នាំ២០១៧-២០១៨ ទាំងអស់ មកទទួលសេវាខាងលើ នៅការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌដង្កោ រៀងរាល់ម៉ោងធ្វើការ។
សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោ ដូចខាងក្រោម៖